|
|
អ្នកចាត់ការទូទៅរបស់តោខៀវ Chelsea លោក Thomas Tuchel បានចេញមុខប្រតិកម្មនិងមតិរិះគន់ទៅលើខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Romelu Lukaku ។ លោក Tuchel បាននិយាយថា ៖ "វាមិនមែនជារឿងកំប្លែងសម្រាប់អ្នកទាំងអស់គ្នាសើចនោះទេ ។ វាមិនមែនជាអ្វីដែលខ្ញុំចង់បាន ឬ ក៏ Lukaku ចង់បាន ។ យើងត្រូវតែស្វែងរកដំណោះស្រាយទាំងអស់គ្នា " ។
គួរបញ្ជាក់ថាការលើកឡើងបែបនេះបន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិករូបនេះមានស្ថិតិប៉ះបាល់បានតិចបំផុតក្នុងការប្រកួតទល់និង
Crystal Palace កាលពីពេលថ្មីៗនេះ ។
ពោលគឺរូបគេប៉ះបានតែ ៧ដងប៉ុណ្ណោះក្នុងរយះពេល ៩០ នាទី ដែលជាកំណត់ថាអាក្រក់បំផុតតាំងពីឆ្នាំ ២០០៣ ។ បើទោះបីជា Lukaku ប៉ះបាល់បានតិចតែ តោខៀវ Chelsea បានយកឈ្នះ Crystal Palace ដោយលទ្ធផល ១-០ កាលពីសប្តាហ៏កន្លងទៅ ៕
ប្រភព : Sky Sports
ការប្រកួត LA LIGA SEVILLA VS MALLORCA ...
ការប្រកួត CHAMPIONSHIP SHEFFIELD UNITED VS LEEDS UNITED ...
ការប្រកួត SUPER LIG GALATASARAY VS FENERBAHCE ...
Chelsea កំពុងបន្តកសាងក្រុមរបស់ពួកគេឡើងវិញដោយផ្តោតលើការពង្រឹងតំបន់ការពារ ហើយអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ពួកគេគឺខ្សែការពារកណ្តាល Marc Guehi របស់ Crystal Palace នេះបើយោងតាម Fichajes ។...