|
|
Raheem Sterling ខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេសរបស់ Manchester City បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីទៅចូលរួមជាមួយ Chelsea ហើយ។ កីឡាករវ័យ២៧ឆ្នាំនៅសល់កុងត្រាមួយឆ្នាំទៀតនៅ City និងមានការចាប់អារម្មណ៍ជាច្រើនពីក្លឹបធំៗនៅក្រៅប្រទេស។
គួរបញ្ជាក់ថាកិច្ចព្រមព្រៀងផ្ទេរទៅកាន់ Chelsea សម្រាប់ Sterling អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ហើយគេនឹងក្លាយជាកីឡាករឆ្នើមដំបូងដែលតោខៀវទិញបានក្រោមការដឹកនាំរបស់ប្រធានក្លឹបថ្មី Todd Boehly។ បើតាមការចរចាគ្នារវាង Chelsea និង City តម្លៃខ្លួនរបស់ Sterling ស្ថិតក្នុងរង្វង់៤៥លានផោន។ ក្លឹបធំៗជាច្រើនដូចជា Barcelona, Real Madrid និង Bayern Munich សុទ្ធសឹងតែដាក់ការចាប់អារម្មណ៍លើកីឡាករសញ្ជាតិអង់គ្លេស៕
ប្រភព ៖ Sky Sport
ការប្រកួត LA LIGA SEVILLA VS MALLORCA ...
ការប្រកួត CHAMPIONSHIP SHEFFIELD UNITED VS LEEDS UNITED ...
ការប្រកួត SUPER LIG GALATASARAY VS FENERBAHCE ...
Chelsea កំពុងបន្តកសាងក្រុមរបស់ពួកគេឡើងវិញដោយផ្តោតលើការពង្រឹងតំបន់ការពារ ហើយអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ពួកគេគឺខ្សែការពារកណ្តាល Marc Guehi របស់ Crystal Palace នេះបើយោងតាម Fichajes ។...