|
|
ក្លឹប Inter Milan បានប្រកាសពីការបញ្ចប់កុងត្រាជាមួយខ្សែប្រយុទ្ធ Alexis Sanchez ខណៈមានព័ត៍មានថាកីឡាកររូបនេះនឹងផ្លាស់ទៅចូលរួមក្លឹបបារាំង Marseille ។ Sanchez បានមកចូលរួមនៅទឹកដី San Siro ពី Manchester United ក្នុងឆ្នាំ២០១៩ ដោយដំបូងឡើយ បានព្រមព្រៀងក្នុងកិច្ចសន្យាខ្ចីជើង១រដូវកាល មុនពេលផ្ទេរជាអចិន្ដ្រៃយ៍ ក្នុងឆ្នាំ២០២០។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធជម្រើសជាតិឈីលីរូបនេះ បានរួមចំណែកជួយ Inter ឈ្នះជើងឯក Serie A ក្នុងរដូវកាល ២០២០-២១ ហើយក៏បានរកគ្រាប់បាល់ជ័យជម្នះទល់ Juventus ក្នុងការប្រកួត Supercoppa Italiana កាលពីខែមករាផងដែរ។
ប្រភព៖ BBC Sport
ការប្រកួត LA LIGA SEVILLA VS MALLORCA ...
ការប្រកួត CHAMPIONSHIP SHEFFIELD UNITED VS LEEDS UNITED ...
ការប្រកួត SUPER LIG GALATASARAY VS FENERBAHCE ...
Chelsea កំពុងបន្តកសាងក្រុមរបស់ពួកគេឡើងវិញដោយផ្តោតលើការពង្រឹងតំបន់ការពារ ហើយអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ពួកគេគឺខ្សែការពារកណ្តាល Marc Guehi របស់ Crystal Palace នេះបើយោងតាម Fichajes ។...