|
|
អ្នកចាត់ការទូទៅលោក Pep Guardiola របស់ក្លឹបមេឃខៀវ Manchester City បានលើកឡើងក្នុងបទសម្ភាសន៍មុនត្រៀមប្រកួតនឹង Peterborough ក្របខ័ណ្ឌ FA ដោយបង្ហាញពីភាពពេញចិត្តនឹងទម្រង់លេងរបស់ខ្សែបម្រើប្រយុទ្ធ Jack Grelish ដោយថាក្លឹបលោកមិនមែនទិញគេមកឲ្យមកស៊ុតចូលឲ្យបាន ៤៥គ្រាប់នោះទេ។
គួរបញ្ជាក់ថាមកទល់ពេលនេះអ្នកគាំទ្រ អ្នកវិភាគបាល់ទាត់ជាច្រើនបានរិះគន់និងទម្រង់លេងរបស់ Jack Grealish នៅក្លឹប Manchester City ដោយសារតែតម្លៃខ្លួនខ្សែបម្រើរូបនេះមានតម្លៃដល់ទៅ ១៣៩លានដុល្លារក្នុងការទិញយក រីលទ្ធផលហាក់ដូចមិនសមនឹងតម្លៃ។
គួរបន្ថែមទៀតថា មកទល់នឹងពេលកីឡាករនេះចូលលេងឲ្យ Man City បាន ២៥ប្រកួត តែទើបស៊ុតចូលបាន ៣គ្រាប់ប៉ុណ្ណោះ ដោយ Jack Grealish ខ្លួនក៏មិនសប្បាយចិត្តនឹងលទ្ធផលនេះផងដែរ ដោយគេធ្វើយ៉ាងណាឲ្យល្អជាងនេះ ជាពិសេសគឺរកគ្រាប់បាល់ និង Assist ឲ្យបានច្រើន ៕
ប្រភព: BBC Sports
ការប្រកួត LA LIGA SEVILLA VS MALLORCA ...
ការប្រកួត CHAMPIONSHIP SHEFFIELD UNITED VS LEEDS UNITED ...
ការប្រកួត SUPER LIG GALATASARAY VS FENERBAHCE ...
Chelsea កំពុងបន្តកសាងក្រុមរបស់ពួកគេឡើងវិញដោយផ្តោតលើការពង្រឹងតំបន់ការពារ ហើយអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ពួកគេគឺខ្សែការពារកណ្តាល Marc Guehi របស់ Crystal Palace នេះបើយោងតាម Fichajes ។...