|
|
ប្រធានក្រុមប្រតិបតិ្ត FC Bayern Munich លោក Oliver Kahn ក្នុងបទសម្ភាសន៍ជាមួយ Sky Sports បាននិយាយទាក់ទងនិងកុងត្រារបស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប៉ូឡូញ Robert Lewandowski ។
លោក Oliver Kahn លើកឡើងថា ៖ “ យើងនិងបើកការចចារជាមួយកីឡាករសំខាន់របស់យើង នារដូវក្តៅខាងមុខរួមទាំង Robert ។ នៅខណៈពេលនេះយើងបានឈានដល់ដំណាក់កាលចចារដ៏សំខាន់ហើយ យើងមិនអាចបណ្តោយអោយពេលវេលាកន្លងផុតដោយស្រួលៗទេ ” ។
មូលហេតុដែលធ្វើអោយលោក Oliver Kahn លើកឡើងបែបនេះដោយសារតែ មានពាក្យចចាមអារ៉ាមលេចលឺថា Robert អាចនិងចាកចេញពី Bayern នារដូវក្តៅខាងមុខ ៕
ប្រភព : Fabrizio Romano
ការប្រកួត LA LIGA SEVILLA VS MALLORCA ...
ការប្រកួត CHAMPIONSHIP SHEFFIELD UNITED VS LEEDS UNITED ...
ការប្រកួត SUPER LIG GALATASARAY VS FENERBAHCE ...
Chelsea កំពុងបន្តកសាងក្រុមរបស់ពួកគេឡើងវិញដោយផ្តោតលើការពង្រឹងតំបន់ការពារ ហើយអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ពួកគេគឺខ្សែការពារកណ្តាល Marc Guehi របស់ Crystal Palace នេះបើយោងតាម Fichajes ។...