|
|
អ្នកចាំទី Manuel Neuer បន្តកុងត្រាថ្មីជាមួយក្លឹប Bayern Munich រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។គួរបញ្ជាក់ផងដែរថានាយកប្រតិបត្តិ និងថ្នាក់ដឹកនាំ Bayern សុទ្ធតែបានបញ្ចេញមតិថា Neuer នៅតែជាកីឡាករស្នូល និងសំខាន់របស់ក្លឹប រីឯអ្នកចាំទីរូបនេះផ្ទាល់ក៏សប្បាយចិត្តខ្លាំងផងដែរដែលក្លឹបផ្ដល់ឱកាសឲ្យបន្តកុងត្រាបែបនេះ។
Neuer បានរួមរស់លេងឲ្យ Byern Munich រយៈពេល ១១ឆ្នាំហើយចាប់តាំងពីចាកចេញពីក្លឹប Schalke នៅឆ្នាំ២០១១។ អ្នកចាំទីរូបនេះចូលលេងឲ្យក្លឹបនេះសរុប ៤៧២ប្រកួត ឈ្នះពាន Bundesliga ១០ដង DFB Cup ៥ដង DFL Supercup ៦ដង UEFA Champions League ២ដង FIFA Club World Cup ១ដង និង UEFA Super Cup ១ដង៕
ប្រភព ៖ FC BayernMunich
ការប្រកួត LA LIGA SEVILLA VS MALLORCA ...
ការប្រកួត CHAMPIONSHIP SHEFFIELD UNITED VS LEEDS UNITED ...
ការប្រកួត SUPER LIG GALATASARAY VS FENERBAHCE ...
Chelsea កំពុងបន្តកសាងក្រុមរបស់ពួកគេឡើងវិញដោយផ្តោតលើការពង្រឹងតំបន់ការពារ ហើយអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ពួកគេគឺខ្សែការពារកណ្តាល Marc Guehi របស់ Crystal Palace នេះបើយោងតាម Fichajes ។...