|
|
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Paulo Dybala អាចនិងដើរចេញពីសេះបង្កង់ Juventus ដោយគ្មានតម្លៃខ្លួននារដូវក្តៅខាងមុខ ។ គួរបញ្ជាក់ថាកាលពីខែតុលាឆ្នាំមុន Juventus ធ្លាប់ចចារផ្ទាល់មាត់ជាមួយ Dybala រឿងការបន្តកុងត្រាថ្មីជាមួយនិងប្រាក់ពលកម្ម ៨លានអឺរ៉ូនិងប្រាក់ឧបត្ថម្ភ ២លានអឺរ៉ូទៀតរហូតដល់ ២០២៦ ។
ទោះជាយ៉ាងណាក្តីសេះបង្កង់ Juventus បានផ្លាស់ប្តូរការធ្វើសំណើរនេះ ដែលធ្វើអោយខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះមិនពេញចិត្តនិងលក្ខខណ្ឌថ្មី ។ នេះជាមូលហេតុដែលជំរុញអោយគេបើកការចចារជាមួយក្លឹបផ្សេងនារដូវក្តៅខាងមុខ ៕
ប្រភព : Fabrizio Romano
ការប្រកួត LA LIGA SEVILLA VS MALLORCA ...
ការប្រកួត CHAMPIONSHIP SHEFFIELD UNITED VS LEEDS UNITED ...
ការប្រកួត SUPER LIG GALATASARAY VS FENERBAHCE ...
Chelsea កំពុងបន្តកសាងក្រុមរបស់ពួកគេឡើងវិញដោយផ្តោតលើការពង្រឹងតំបន់ការពារ ហើយអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ពួកគេគឺខ្សែការពារកណ្តាល Marc Guehi របស់ Crystal Palace នេះបើយោងតាម Fichajes ។...