|
|
ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានដាក់ចេញតម្លៃខ្លួន Robert Lewandowski ខ្សែប្រយុទ្ធមុតស្រួចសញ្ជាតិប៉ូឡូញបន្ទាប់ពីមានដំណឹងលេចលឺថា រូបគេនឹងការចាកចេញនៅរដូវក្តៅខាងមុខនេះ ។ បើយោងតាមរបាយការណ៍ពី Kicker ដែលបានចុះផ្សាយថា Bayern Munich បានដាក់តម្លៃខ្លួនប្រមាណជា ៤០ លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិប៉ូឡូញ ប្រសិនបើមានក្លិបណាមួយ ចង់នាំយករូបគេទៅនោះ ។
គួរឱ្យដឹងផងដែរថា Lewandowski បច្ចុប្បន្ន នៅសល់កុងត្រាជាមួយ Bayern រហូតដល់រដូវក្តៅឆ្នាំ ២០២៣ ខណៈរហូតមកដល់ពេលនេះនៅមិនទាន់មានការចរចាណាមួយ ត្រូវបានធ្វើឡើង ទាក់ទិននឹងការបន្តកុងត្រាថ្មីទៀតនោះទេ ។
ស្របពេលដែលក្លឹបអ្នកមានបុណ្យ Barcelona កំពុងតែបង្ហាញការចាប់អារម្មណ៍ខ្លាំង លើខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំ ដោយសារតែពួកគេគ្មានសង្ឃឹមថា អាចនាំយកខ្សែប្រយុទ្ធវ័យក្មេង Erling Haaland មកចូលរួមក្រុមបាននោះឡើយ ៕
ប្រភព ៖ BBC Sport
ការប្រកួត LA LIGA SEVILLA VS MALLORCA ...
ការប្រកួត CHAMPIONSHIP SHEFFIELD UNITED VS LEEDS UNITED ...
ការប្រកួត SUPER LIG GALATASARAY VS FENERBAHCE ...
Chelsea កំពុងបន្តកសាងក្រុមរបស់ពួកគេឡើងវិញដោយផ្តោតលើការពង្រឹងតំបន់ការពារ ហើយអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ពួកគេគឺខ្សែការពារកណ្តាល Marc Guehi របស់ Crystal Palace នេះបើយោងតាម Fichajes ។...